ផ្ទុះការតវ៉ាពីសំណាក់អាណាព្យាបាលសិស្សរាប់រយនាក់នៅមុខសាលា CIAផ្លូវ ២០០៤….


ភ្នំពេញ ៖នៅព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២០ អាណាព្យាបាលសិស្សានុសិស្ស រៀននៅសាលា CIA ច្រេីនរយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដែលមានទីតាំងស្ថិតនៅ ផ្លូវ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសែន។


ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសបន្តផ្អាកការចូលរៀនរបស់សិស្សានុសិស្ស ដើម្បីបង្កាការរីករាលដាលនៃវីរុស កូវីដ១៩ និងសម្រេចបើកដំណើរការសិក្សាវិញលុះត្រាវិបត្តិជំងឺកូវីដ១៩ បានធូរស្រាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះក្រសួងក៏បានដាក់ចេញនូវវិធានការបង្រៀនតាមអនឡាញ សម្រាប់គ្រឹះស្ថានសិក្សាឯកជន ក៏ដូចជា ការបង្រៀនតាមកញ្ចក់ទូរទស្សន៍ វិទ្យុផ្សាយសំឡេង និងទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំផងដែរ។
យ៉ាងណាមិញ

ចំពោះបញ្ហានេះក៏បានធ្វើឲ្យអាណាព្យបាលសិស្សមួយចំនួនបង្ហាញការមិនពេញយ៉ាងខ្លាំង ខណៈខាងសាលាឯកជនទាំងនោះតម្រូវឲ្យសិក្សានុសិស្សបង់ថ្លៃសិក្សាពេញថ្លៃ ស្របពេលដែលការបង្រៀនតាមអនឡាញហាក់មានភាពមិនល្អប្រសើរចំពោះការរៀនសូត្រសិស្ស រហូតមានការតវ៉ា នៅមុខសាលាឯកជនមួយ នៅរាជធានីភ្នំពេញ ដោយអាណាព្យាបាលខ្លះ បានលើកបដាដោយសរសេរថា “ពហិការមិនរៀនអនឡាញ បើគិតតម្លៃ ១០០%” និង “រៀនអនឡាញ គិតតម្លៃ ៥០%” យ៉ាងណាមិញ តបនឹងការតវ៉ានេះ គណៈគ្រប់គ្រងសាលាខាងលើ បានចេញសេចក្ដីសម្រេច ដោយបញ្ចុះថ្លៃសិក្សាជារួម សម្រាប់សិស្សគ្រប់ៗរូប ក្នុងអត្រា ១៥-២៥% ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram