គ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នា នៅស្រុកបវេល…
បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២១ ផ្លូវ៥៧B ក្រុមទី៦ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលបានកើតឡើង រវាងរថយន្តម៉ាក់ LEXUS LS400 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-9396 (អ្នកបើកបរ រត់បាត់)បានបើករថយន្ត (ស្របទិសគ្នា) បុកនឹងម៉ូតូម៉ាកហុងដាC125ពណ៍ខ្មៅស្លាកលេខបាត់ដំបង 1P-4626 បើកបរ ឈ្មោះ រ៉ាន សាន់ ភេទស្រីអាយុ១៨ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លា ប់ នៅកន្លែងកើតហេតុ)។នឹងអ្នករួមដំណើរឈ្មោះអ៊ុល សេង ភេទស្រីអាយុ១៦ឆ្នាំនៅភូមិដូនអាវ ឃុំបវេល (ស្លា ប់ នៅកន្លៃងកើតហេតុ)។ បានជ្រុលទៅបុកនឹងរថយន្តម៉ាក នីសាន់ពណ៍ក្រហម ស្លាកលេខ ប៉ៃលិន 2A-0877 បើកបរ(ច្រាស់ទិសគ្នា) ដែលអ្នកបើកមានឈ្មោះ កឹម គឹមនិត ប្រុស អាយុ៥៥នៅភូមិទំនប់ទឺក ឃុំបវេលរងរបួស ។នឹងអ្នករួមដំណើររថយន្តឈ្មោះកុយ អេង ស្រីអាយុ៥២ឆ្នាំនៅភូមិបវេល១ ឃុំបវេល (ស្លាប់នៅកន្លែងកើតហេតុ)។
. សាកសពប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។មធ្យោបាយទាំង៣ យកមករក្សាទុកអធិការដ្ឋាននគរបាលស្រុក។ មូលហេតុ: រថយន្តបង្កបើកបរក្នុងល្បឿនលឿន៕







