កងទ័ពរំដោះប្រជាជនចិនដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន២០ថ្ងៃ…
រាជធានីភ្នំពេញ៖សូមជំរាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរឹងក្នុងការចេញចូលបរិវេណទីតាំងទាំង២ គឺសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីរបស់កងពលតូលលេខ៧០ និងបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ – ១៩ នេះ។
ហើយនិងបានប្រកាសថាកងទ័ពទាំង អស់ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតតវិញគឺពុំមានជំងឺកូវីដ-១៩នោះទេ ចំណែកភាគីកងទ័ពកម្ពុជាពិសេសកងកម្លាំងនៃកងពល តូចលេខ៧០ ក៏មិនមានអ្នក ណាម្នាក់ឆ្លងវីរ៉ុសនេះដែរក្នុងពេលធ្វើសមយុទ្ធរួមគ្នា។ ការប្រកាសនេះគឺក្រោយពេលនៅដាច់ដោយឡែកចំនួន១៤ ថ្ងៃនិងធ្វេីតេស្តចំនួន៦ថ្ងៃមកហេីយ។
បើតាមភាគីមិត្តចិនបានបញ្ជាក់ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកងទ័ពនៃប្រទេសទាំង២នេះ គឺជាជោគ ជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលើការហ្វឹក ហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អក្នុងនាមជាមិត្តផងដែរ។ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នក ទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជា ការដ្ឋានកងពលនៅភ្នំពេញ ។
គួរបញ្ជាក់ថា តាមការចង្អុល បង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ កម្ពុជាបានប្រតិបត្តិយ៉ាងតឹងរ៉ឹងនូវវិធាន ការសុវត្ថិភាពដើម្បីការពារសុខភាពបងប្អូនកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវការមិនឆ្លងជំងឺរាត ត្បាតកូវីដ – ១៩ នេះ ខណៈដែលប្រទេសកម្ពុជា និងចិន
ក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ ។













