ប្រទេសចិនរឿងធំហើយ! ខណៈនេះអង់គ្លេសរួមដៃនឹងអាមេរិក បើកការស៊ើបអង្កេតលើមន្ទីរពិសោធន៍នៅក្រុងវូហាន…..

ព័ត៌មានអន្តរជាតិ៖ ដោយយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Express នៅនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២០នេះចិនកំពុងតែប្រឈមនឹងរឿងធំហើយ ខណៈដែលអង់គ្លេសរួមដៃជាមួយអាមេរិកបើកការស៊ើបអង្កេតលើមន្ទីរពិសោធន៍នៅក្រុងវូហាន។ ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក

និងបារាំងក្នុងការរិះគន់លើការបិទបាំងទំហំមេរោគនៅឯការផ្ទុះ.ឡើងរបស់ខ្លួន ក៏ដូចជាប្រភពដើមដ៏អាថ៌កំបាំងនៃវីរុសនេះ។ ដោយរួមជាមួយក្រុមមន្ត្រីស៊ើបការសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសកំពុងតែសំលឹងមើលវិទ្យាស្ថានជំងឺ។
សាស្ត្រវូហាន និងប្រវត្តិនៃការពិសោធវីរុសលើសត្វប្រចៀវ។

ការរួមដៃបើកការសើបអង្កេតនេះកើតឡើងខណៈដែលមានការបង្កើនទំនុកចិត្តពីក្រុមមន្ត្រីសហរដ្ឋអាមេរិកថាមន្ទីរពិសោធរបស់ចិនគឺស្ថិតនៅពីក្រោយការផ្ទុះ.ជំងឺនេះហើយក៏មិនដូចការអះអាងពីដើមដំបូងអំពីទីផ្សាងងឹតនោះដែរ។

នៅសប្តាហ៍នេះ ការស៊ើបអង្កេតរបស់សារព័ត៌មាន Fox News បានបង្ហាញថាឯកសារចិនដែលបានចាត់ថ្នាក់បានបង្ហាញថា ទីផ្សាលក់សាច់ស្រស់ក្នុងទីក្រុងវូហានត្រូវបានគេដឹងជាលើកដំបុងថា ជាទីតាំងដំបូងដែលបានលក់សត្វប្រចៀវ។ យ៉ាងណាមិញ ក្រុមមន្ត្រីសហរដ្ឋអាមេរិកជឿថា ទីផ្សាលក់សាច់ស្រស់នោះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីកុំឲ្យមានការស្តីបន្ទោសពីមន្ទីរពិសោធ។

ហេតុនេះ សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមានទំនុកចិត្តកាន់តែខ្លាំងឡើងថាការផ្ទុះ.ឡើងនៃជំងឺនេះ កើតឡើងដោយចៃដន្យពីមន្ទីរពិសោធន៍វូហានដែលសិក្សាពីជំងឺនៅក្នុងសត្វប្រចៀវ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram