អបអរសារទ !ពិតជាដីមាសដីពេជ្រមែន កម្ពុជា រកឃើញជម្រករ៉ែមាសខ្នាតអន្តរជាតិលើកដំបូងនៅខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគីរី៖នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ លោក យស មុនី្នរ៉ាត់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែនិងថាមពល លោកបានបញ្ជាក់យ៉ាងដូច្នេះថា
អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងរ៉ែនិងថាមពល លោក យស មុនី្នរ៉ាត់ បានអះអាងកម្ពុជាបានរកឃើញទីតាំងរ៉ែមាសខ្នាតអន្តរជាតិមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរីជាលើកដំបូង។
“យើងបានរកឃើញ អាជីវកម្មនិងឧស្សាហកម្មខ្នាតអន្តរជាតិ ដែលជា ជម្រករ៉ែមាសមួយមានទីតាំងនៅក្នុង អូខ្វាយ ក្នុងស្រុកកែសីមា ខេត្តមណ្ឌលគិរី។ យើងសង្ឃឹមថានឹងមានលទ្ធផលពីការរុករកពីអាជីវីកម្មរ៉ែមាសរបស់កម្ពុជានៅពេលខាងមុខនេះទៅតាមផែនការដែលបានគ្រោងទុក»។
លោកអគ្គនាយកក៏បានបដិសេធថាកម្ពុជា ជីកបានមួយថ្ងៃ១ពាន់គីឡូនោះមិនពិតនោះទេ។
ព្រោះថាបើដូចជាការនិយាយមែនប្រជាពលរដ្ឋលែងក្រីក្រហើយ៕
ប្រភពពីគេហទំព័រលង្វែកញូហ៍




