បុរសម្នាក់កាន់កាំបិតឈរគំរាម ស ម្លា ប់ មេភូមិទាំងយប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…
ក្រចេះ: ជនសង្ស័យម្នាក់កាន់កាំបិតផ្គាក់គំរាម ស ម្លា ប់ មេភូមិ ត្រូវបានកម្លាំងនគរបាលស្រុកសំបូរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសណ្តាន់ធ្វើការហ៊ុមព័ទ្ធចាប់ឃាត់ខ្លួនបានហើយ។

ការហ៊ុមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យ ដែលគំរាមសម្លាប់មេភូមិនោះនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលោកមេភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរខេត្តក្រចេះ។
សមត្ថកិច្ចឱ្យដឹងថាជនសង្ស័យឈ្មោះ ឡាវ ឡែន ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះជាមេភូមិឈ្មោះនៅម៉ូនីនភេទប្រុសអាយុ៦៩ឆ្នាំ។

ប្រភពដដែលបន្តថា នៅពេលកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលមកដល់កន្លែងកើតហេតុនៅផ្ទះមេភូមិភ្លាម ក៏បានឃើញជនសង្ស័យកំពុងឈរនៅមាត់ទ្វារផ្ទះមេភូមិមានកាន់កាំបិតផ្គាក់ ដោយបានរារាំងមិនឱ្យសមត្ថកិច្ចចូលទៅជិតនោះទេ ថែមទាំងបានស្រែកគំរាមទៅ
លើមេភូមិថាបើឯងហ៊ានបើកទ្វារចេញគេនឹងកាប់សម្លាប់ចោលភ្លាម។
ប្រភពបន្តទៀតថា ពេលសមត្ថកិច្ចឃើញសកម្មភាពមិនស្រួលក៏ប្រមូលកម្លាំងយាមហ៊ុមព័ទ្ធរង់ចាំព្រឹកឡើងទើបធ្វើការចាប់ខ្លួនតែម្តង។ លុះព្រឹកឡើងនៅវេលាម៉ោង ៦ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ទើបសមត្ថកិច្វឃាត់ខ្លួនបានរួមនិងវត្ថុតាងកាំបិតផ្គាក់មួយផងដែរ។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំបូរដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕
