ក្រសួងប្រៃសណីយ៍ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការរំខានដល់ការហៅចូលមកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តមួយចំនួន បានប្រើប្រាស់លេខកូដខ្លីឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្ម របស់ខ្លួនដល់អ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះ បានរំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់ ។
នេះបើយោងតាមសេចក្ដីជូនដំណឹង ស្ដីពី «ការលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម» របស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ ។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ ក៏បានចេញសេចក្ដីណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ដូចខាងក្រោម ៖
១-បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរស័ព្ទចល័តជាបន្ទាន់ ព្រោះសេវាហៅចូលនេះ ពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ ។
២-បញ្ឈប់ជាបន្ទាន់ ព្រោះការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណាដែលគ្មានការអនុញ្ញាតពី ន.ទ.ក ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram