WHO ចុះបញ្ជីវ៉ាក់សាំង១ប្រភេទទៀត សម្រាប់ការប្រើប្រាស់បន្ទាន់…

ពិភពលោក៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចុះបញ្ជីវ៉ាក់សាំងអាមេរិក Moderna សម្រាប់ការប្រើប្រាស់បន្ទាន់ កាលពីថ្ងៃសុក្របន្ទាប់ពីវាយតម្លៃឃើញពីគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។


ជំនួយការអគ្គនាយកអង្គការ WHO លោក Mariangela Simao បានថ្លែងថា៖ វាមានសារៈសំខាន់ណាស់ក្នុងការមានវ៉ាក់សាំងកាន់តែច្រើន ដោយសារបច្ចុប្បន្នខ្វះខាតការផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងខ្លាំង និងកាន់តែខ្សត់ក្រោយឥណ្ឌា ផ្អាកនាំចេញវ៉ាក់សាំងសម្រាប់កម្មវិធី COVAX។
សូមជម្រាបថា៖ Moderna ជាវ៉ាក់សាំងកូវីដ១៩ ទី៥ ដែលចុះបញ្ជីនៅ WHO បន្ទាប់ពី Pfizer, AstraZeneca-SK Bio, Covishield និង Johnson & Johnson។យ៉ាងណាមិញ WHO ក៏គ្រោងនឹងចុះបញ្ជីវ៉ាក់សាំងចិន Sinovac និង Sinopharm នាពេលឆាប់ៗខាងមុខនេះផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram