សារព័ត៌មាន CNN និយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពេលនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយវះកាត់

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់។ ទូរទស្សន៍ CNN បានដកស្រង់សម្ដីមន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់បាននិយាយថា រដ្ឋាភិបាលអាមេរិកកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់។ របាយការណ៍នេះបានកើតឡើងនៅពេលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Daily NK បាននិយាយកាលពីថ្ងៃចន្ទថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់សរសៃឈាមបេះដូង កាលពីថ្ងៃទី១២ ខែមេសា ហើយកំពុងស្នាក់នៅក្នុងផ្ទះមួយនៅខាងក្រៅរដ្ឋធានី។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីសកម្មភាពរបស់លោក គីម ជុងអ៊ុន ចុងក្រោយបំផុត

គឺនៅពេលគាត់បានចូលរួមនៅឯកិច្ចប្រជុំរបស់គណបក្សពលករកាលពីថ្ងៃទី១១ ខែមេសា។ កាលពីថ្ងៃពុធសប្តាហ៍មុនលោក គីម ជុងអ៊ុន បានខកខានដំណើរទស្សនកិច្ចទៅកាន់ផ្នូររបស់ជីតារបស់គាត់ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយ ដើម្បីអបអរថ្ងៃកំណើតរបស់ស្ថាបនិកបក្សរូបនេះ។ ខណៈពេលនេះមន្ត្រីកូរ៉េខាងត្បូង កំពុងចាត់វិធានការប្រុងប្រយ័ត្នចំពោះការស៊ើបការណ៍សម្ងាត់។ កូរ៉េខាងត្បូងក៏បានបដិសេធចំពោះការអត្ថាធិប្បាយនេះ ហើយអ្នកនាំពាក្យបាននិយាយថា មិនមានអ្វីចម្លែកនោះទេនៅកូរ៉េខាងជើង៕



Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram