ស្រ្តីជនជាតិខ្មែរយើងម្នាក់បានទទួលមរណភាព ដោយសារតែឆ្លងវីរុសកូវីដ១៩ នៅប្រទេសអាល្លឺម៉ង់

យោងតាមគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម ខៀវ​ កា​ញា​រី​ទ្ធ​ របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមេសានេះ បានឲ្យដឹងថា មានស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលរស់នៅប្រទេសអាល្លឺម៉ង់ ទើបបានទទួលមរណភាពថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

នៅក្នុងរូបដែល ឯកឧត្តម ខៀវ កាញ់រិទ្ធិ បានបង្ហោះនោះ មានខ្លឹមសារដូចតទៅ៖ ថ្ងៃនេះ ប្អូនស្រី Sophy Um រស់នៅប្រទេសអាល្លឺម៉ង់ បានទទួលមរណភាពដោយសារការឆ្លងនៃមេរោគ COVID-19 ឬ Corona – Virus ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ រស់នៅប្រទេសអាល្លឺម៉ង់ដូចគ្នា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់ក្រុមគ្រួសារសពប្អូនស្រី និងសូមអោយដូងវិញ្ញាណ​ក្ខន្ធប្អូនស្រីបានទៅដល់ឋានសុគតិភព កើតជាតិណាៗ សូមឲ្យប្អូនស្រីមានសំណាងល្អ និងអាយុវែង។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram