ក្រសួងសុខាភិបាល ៖ អាចការពារខ្លួនយើងបានក្រៅតែពី ៣ការពារ ៣កុំ ចាក់វ៉ាក់សាំង នៅផ្ទះ…

ភ្នំពេញ៖ នៅម៉ោង១១និង០៤នាទីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានក្រើនរំលឹកថា៖សូមកុំភ្លេចថា បើបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងរិតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយើងហើយណា។ នៅឥណ្ឌាយើងឃើញស្រាប់ហើយៗយើងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បើមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី


១-៣ការពារ ៣កុំ
២-ចាក់វ៉ាក់សាំង
៣-នៅផ្ទះ
(ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។ សុំជួយអប់រំគ្នាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបានហើយសង្ឃឹមថាយើងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលើឱ្យបានគ្រប់ៗគ្នា។
សូមអរគុណ
តំណភ្ជាប់ ❱❱@Dr_Orvandine❰❰ទំព័រផ្លូវការ វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram