លោកអភិបាលស្រុក សាមគ្គីមានជ័យ ខឹងគោ ដល់ថ្នាក់យកកាំភ្លើងបាញ់…

ខេត្តកំពង់ឆ្នាំង ៖ បើយោងតាមដំណឹងបឋម ល្បីផង រិៈគន់ផងដែរថា៖ លោក វន ស៉ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានយកកាំភ្លើងបាញ់គោអ្នកស្រុកអោយងាប់ ក្នុងបរិវេណសាលាស្រុក ដោយសារសត្វគោនេះចូលទៅស៉ីស្មៅនៅក្នុងសាលាស្រុករបស់លោក។


ប្រជាពលរដ្ឋបាននិយាយថា៖ លោកបម្រើប្រជាពលរដ្ឋ ឬធ្វើអោយប្រជាពលរដ្ឋយំមិនចេញទឹកភ្នែក ? រឿងតូចសោះ ដល់ថ្នាក់លោកអភិបាលស្រុក លើកដៃយកកាំភ្លើងបាញ់សម្លាប់គោអ្នកស្រុក អាចលោកខុសធ្ងន់ហើយ និងសូមអោយថ្នាក់លើពិចារណាក្នុងករណីនេះផង ឬមួយលោករៀនបាញ់សុីប ?


ហេតុការណ៍នេះ បានកើតឡើងកាលវេលានៅម៉ោង៣រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។ ប៉ុន្តែព័ត៌មានលម្អិត មិនទាន់ទទួលបានពីដើមហេតុ ឬជាការពិត ឬមួយយ៉ាងណាទេ។ ដំណឹងបឋមនេះបានដឹងតាមការរាយការណ៍ពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram