សងសឹកគំនុំចាស់ចាក់មួយដាវជាប់នឹងដងខ្លួន…

ស្ទឹងត្រែង:យុវជនម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជនដៃដល់ចាក់មួយដាវជាប់នឹងខ្នងដោយហេតុការណ៍នោះបានកើតឡើងនៅទីប្រជុំជនភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់កាលពីវេលាម៉ោង៦និង ៣០នាទីយប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១។


សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះគង់ប៊ុននីអាយុ១៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើត្រូវបានសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះមានក្មេងពីរក្រុមបង្កទំនាស់ពាក្យសម្ដីដែលសង្ស័យថាធ្លាប់មានជម្លោះគំនុំនឹងគ្នារឿងចាស់រហូតឈានដល់ចាក់យុវជនម្នាក់បណ្ដាលឱ្យរងរបួស។


បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះរស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram