ពីរនាក់ប្តីប្រពន្ធឈរលើភ្លឺស្រែ ពេលមេឃកំពុងធ្លាក់ភ្លៀងត្រូវរន្ទះភ្លើងបាញ់…

ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនគរបាលស្រុកបាណន់បានប្រាប់ឲ្យដឹងថា៖ ស្ត្រីម្នាក់បាន គ្រោះថ្នាក់ដោយធម្មជាតិនេះបានកើតឡើងនៅជិតវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។


ប្រភពបានបន្តថា៖ មុនកើតពេលហេតុស្ត្រីរងគ្រោះបានទៅ ព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យត្រូវភ្លៀងធ្លាក់មួយមេ ស្របពេលដែលប្តីកំពុងអង្គុយលើគោយន្ត ពេលនោះស្ត្រីជនរងគ្រោះក៏បានដើរឈរនៅក្បែរប្ដីចំងាយប្រមាណ១,ខ្លះម៉ែត្រក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួនបណ្តាលឲ្យ ស្លា ប់ ប្រពន្ធភ្លាមៗនៅនឹងកន្លែងតែម្តង។


ជនរងគ្រោះស្លាប់ឈោ្មះ ប៉ាក សល់ ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។
សមត្តកិច្ចនគរបាលជំនាញ ក្រោយពីបានព័ត៌មានភ្លាមៗ បានចុះទៅដល់កន្លែងគ្កើតហេតុហើយបានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាបាន ស្លា ប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែនបន្ទាប់ពីបានពិនិត្យសាកសពរួចមកក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើរៀបចំពិធីបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram