អង្គភាពព័ត៌មាន LIVE-DAILY ប្ដឹងម្ចាស់ហ្វេសប៊ុក Soropol Ouch ទៅកាន់ស្នងការនគរបាលខេត្ដកំពងស្ពឺ ខណៈបន្ដម៉ាកងាយ និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើអង្គភាព និងក្រុមការងារ……
(ខេត្ដកំពង់ស្ពឺ) ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ អង្គភាពព័ត៌មាន LIVE-DAILY បានដាក់ពាក្យបណ្ដឹងម្ចាស់ហ្វេសប៊ុក អ៊ុច សូរ្យពល (Soropol Ouch) ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់ចំពោះការតិះដៀល និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត មកលើអង្គភាព និងក្រុមការងារដោយមិនអាចលើកលែងឲ្យបាន។
ក្នុងពាក្យបណ្ដឹងនោះផងដែរ អង្គភាពព័ត៌មាន LIVE-DAILY និងអង្គភាពព័ត៌មានផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ បានប្ដឹងទៅ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចំពោះបុគ្គល អ៊ុច សូរ្យពល (Soropol Ouch) ក្នុងបទល្មើសព្រហ្មទណ្ឌ ខណៈពេលដែរ បុគ្គលនេះនៅតែបន្ដតិះដៀល។
មុនពេលដាក់ពាក្យបណ្ដឹង អង្គភាពព័ត៌មាន LIVE-DAILY បានទុកឪកាសឲ្យបុគ្គលធ្វើការសុំទោសជាសាធារណៈត្រឹមម៉ោង ០៥៖០០រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ប៉ុន្ដែបុគ្គលនៅតែគឃ្លើន បន្ដវាយប្រហារមកលើអង្គភាពយ៉ាងកំរោលជាទីបំផុត ដែលមិនអាចអត់ឪនឲ្យបាន។
អង្គភាព LIVE-DAILY តាមរយៈមេធាវីតំណាងអង្គភាព បានស្នើសុំនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់វិធានការណ៍តាមផ្លូវវច្បាប់ ដោយយោងតាមពាក្យបណ្ដឹង និងវត្ថុតាងជាក់ស្ដែងនៃការជេរប្រមាថនេះផងដែរ៕







