ថ្នាំថ្មីមួយប្រភេទត្រូវបានរកឃើញថាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺCovid-19 ……..

ខណៈពេលក្រុមអ្នកវិទ្យាសាស្រ្តព្រមទាំងគ្រូពេទ្យជំនាញទូទាំងពិភពលោកបានកំពុងធ្វើការសិក្សាស្រាវជ្រាវ និងស្វែងរកមធ្យោបាយព្យាបាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កដោយវីរុសCovid-19 ស្រាប់តែមានដំណឹងល្អស្តីពីថ្នាំមួយប្រភេទត្រូវបានរាយការណ៌ថាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលធ្វើឲ្យអ្នកជំងឺCovid-19 ជាសះស្បើយយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី។ Remdesivir ជាប្រភេទថ្នាំដែលត្រូវបានជ្រើសរើសយកមកប្រើប្រាស់ក្នុងការព្យាបាលក្នុងដំណាក់កាលសាកល្បង។

ជាលទ្ធផលថ្នាំនេះបានធ្វើឲ្យអ្នកជំងឺCovid-19បានជាសះស្បើយយ៉ាងឆាប់រហ័ស នេះបើយោងតាមសេចក្តីរាយការណ៌ពី STAT News ។ អ្នកជំងឺCovid-19 ដែលមានរោគសញ្ញាផ្លូវដង្ហើមដូចជា ហត់ ក្តៅខ្លួន និងពិបាកដកដង្ហើមជាដើម ត្រូវបានជ្រើសរើសដើម្បីទទួលការព្យាបាលសាកល្បងជាមួយថ្នាំ Remdesivir នេះ។

ក្រោយការព្យាបាលពួកគេបានធូស្រាលអាចចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មិនទាន់មានវិធីព្យាបាលជំងឺCovid-19 ណាមួយត្រូវបានយល់ព្រម និងទទួលស្គាល់ជាផ្លូវការនៅទ្បើយទេនៅខណៈពេលដែលវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិកបានកំពុងរៀបចំកាសាកល្បងប្រភេទថ្នាំមួយចំនួន និងវីធីព្យាបាលជាច្រើនប្រភេទក្នុងនោះក៏មានប្រភេទថ្នាំ Remdesivir ផងដែរ។

Remdesivir ត្រូវបានផលិតដោយក្រុមហ៊ុន Gilead Science ហើយក៏ធ្លាប់ត្រូវបានធ្វើតេស្តសាកល្បង ជាមួយវីរុស Ebola ប៉ុន្តែមិនទទួលបានលទ្ធផលល្អនោះទេ។ ប៉ុន្តែមានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាប្រភេទថ្នាំ Remdesivir ដែលត្រូវបានសាកល្បងប្រើលើសត្វដែលមានផ្ទុកវីរុស Corona ដូចជា SARS (Server Acute Respiratory Syndrome) និង MERS (Middle East Respiratory Syndrome) មានប្រសិទ្ធភាពក្នុងការព្យាបាល និង ការពារប្រភេទវីរុសCorona នេះបាន។

កាលពីខែ កុម្ភៈ អង្គការសុខភាពពិភពលោកធ្លាប់បានលើកទ្បើងថា Remdesivir មានសក្តានុពលប្រឆាំងវីរុសCovid-19 នៅខណៈពេលដែលដំណើរការសាកល្បងកំពុងត្រូវបានបន្តក្នុងមជ្ឃមណ្ឌលវេជ្ជសាស្រ្តជាច្រើនកន្លែងជាមួយអ្នកជំងឺCovid-19 ដែលមានរោគសញ្ញាធ្ងន់ធ្ងរចំនួន២៤០០នាក់ នៅ ១៥២ទីតាំងខុសគ្នាក្នុងពិភពលោក ស្របពេលការធ្វើតេស្តសាកស្បងជាមួយថ្នាំដដែលនេះក៏ត្រូវពិសោធជាមួយអ្នកជំងឺCovid-19ដែលមានរោគសញ្ញាល្មម(មិនសូវធ្ងន់ធ្ងរ) ចំនួន១៦០០នាក់ ក្នុង១៦៩មន្ទីរពេទ្យ និងគ្លីនិកទូទាំងពិភពលោក ។ Gilead ដែលជាក្រុមហ៊ុនផលិតថ្នាំខាងលើរំពឹងថានឹងទទួលបានលទ្ធផលល្អនៅខែចុងមេសាខាងមុខនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram