បិទមនុស្សចេញ-ចូលខេត្តព្រះសីហនុដើម្បីការពារជំងឺកូវីដ១៩មិនថាជិះយានយន្តផ្សេងៗនោះទេ…

ខេត្តព្រះសីហនុ ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួនបានសួរថា «រឿងបិទផ្លូវជាតិលេខ៣និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ បើជិះរថយន្តម្នាក់ឯង ឬជិះម៉ូតូអាចឆ្លងកាត់បានទេ?
មន្ត្រីពន្យល់ថា «សំខាន់គឺបិទមនុស្សចេញ-ចូលខេត្តព្រះសីហនុដើម្បីការពារជំងឺកូវីដ១៩មិនថា ជិះម៉ូតូ ជិះរថយន្ត ជិះយានយន្តផ្សេងៗនោះទេ នៅបន្តអនុវត្ដ
ដដែល។


តែទោះជាយ៉ាងណា ក៏ត្រូវបានលើកលែងចំពោះរថយន្តសង្គ្រោះ ដែលដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ និងលើកលែងផងដែរ ចំពោះយានយន្តដឹកទំនិញ ប៉ុន្តែកំណត់ឲ្យមានមនុស្សលើរថយន្តដឹកទំនិញមួយគ្រឿងតែ០២នាក់ប៉ុណ្ណោះ ដោយឆ្លងកាត់ការពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចទើបអនុញ្ញាត ។
វិធានការនេះ នឹងធ្វើបន្ត២៤ម៉ោងលើ២៤ម៉ោង រហូតដល់បញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍ពីជំងឺកូវីដ១៩ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram