មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចុះល្បាតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» …..

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានចុះល្បាតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដោយអំឡុងពេលចុះល្បាត បានប្រទះឃើញមានការសាងសង់រោងអនាធិបតេយ្យ០១កន្លែងមានទំហំ៤ម៉ែត្រx៦ម៉ែត្រ និងមានការកាប់រានដីព្រៃទំហំប្រហែល២ហិចតា។ បើតាមសាកសួរព័ត៌មានលើឈ្មោះ វ៉ាន់ នី ភេទប្រុស រស់នៅភូមិត្រពាំងឬស្សី ឃុំបឹងមាលា ស្រុកស្វាយលើ អះអាងថាជាអ្នកចាំចំការឱ្យគេ កម្លាំងល្បាតបានធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ និងឱ្យរុះរើសវិញដោយខ្លួនឯងវិញក្នុងរយះពេល៧ថ្ងៃ។ ដោយឡែកនៅតំបន់ការពារទេសភាពអង្គរ មន្ត្រីឧទ្យានុរក្សបានចុះល្បាត និងបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ និងសរសេរពាក្យថា”កុំ”តាមដើមឈើ។

ជាមួយគ្នានេះដែរនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃតំបន់ដែនជម្រកសត្វព្រៃបឹងពែរ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គចុះល្បាតនៅចំណុចភ្នំស្រម៉ោច ស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង បានជួបជនសង្ស័យកំពុងលួចអារកាត់ដើមស្រឡៅ ១កន្លែង ពេលឃើញកម្លាំងជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកនៅរណាយន្តខ្នាតធំ០១គ្រឿង ឈើតាប់ស្រឡៅចំនួន១៣ដុំ គោយន្តកន្ត្រៃ១គ្រឿង វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការស្រោងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram