ការដោះដូរទំនិញនៅច្រកអន្តរជាតិអូរយ៉ាដាវ នៅតែមានសកម្មភាពរលូន…

ខេត្តរតនគិរី ៖ ការដោះដូរទំនិញនៅច្រកទ្វារអន្តរជាតិរវាងភាគីកម្ពុជា-វៀតណាម នៅដំណើរការជាធម្មតា ខណ:ដែលស្ថានភាពនៃការឆ្លងរាលជំងឺកូវីដ-១៩ ប្រទេសវៀតណាមមានភាពប្រសើរឡើង។ រីឯអាជ្ញាធរខេត្តរតនគិរីគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ក៏ប៉ុន្តែត្រូវរិតត្បឹតលើវិធានសុខាភិបាល ហើយប្រុងប្រយ័ត្នខ្ពស់ទេ្វដង។នេះបើតាមការ បញ្ជាក់ របស់មន្ត្រីច្រកទ្វារអន្តរជាតិអូរយ៉ាដាវប្រាប់ សារព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ។


ប្រភពពីមន្ត្រីដដែលបានបន្តថា៖ នៅពេលទំនិញមកដល់ច្រកអន្តរជាតិ គឺត្រូវដោះដូរ ដោយស្ទូចកុងតឺន័រ ឬសាងទំនិញប្តូរឡាន នៅត្រង់ចំណុចស ក្នុងតំបន់ព្រំដែន។ចំណែក អ្នកបើកបរ និងព្រូឡាន ត្រូវបើករថយន្តដដែលត្រលប់មកក្រោយវិញ ហើយមកដល់ប៉ុស្តិ៍ត្រួតពិនិត្យត្រូវតែចុះវាស់កម្ដៅ បាញ់អាល់កុល។ រីឯឡានក៏ត្រូវស្រោចលាងអាល់កុលឲ្យបានត្រឹមត្រូវបំផុត។


ទោះបីទំនិញនៅមានចរន្តឆ្លងកាត់តាមធម្មតាតែជនបរទេសដែលចង់ចូលមកកាន់ប្រទេសកម្ពុជាក្នុងហេតុផលមិនចាំបាច់ក៏មិនត្រូវបានអនុញ្ញាតឡើយ ឬត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃប្រសិនជាត្រូវចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងហេតុផលចាំបាច់ណាមួយ។ជាមួយគ្នានេះផងដែរ សកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ក៏មិនមានកើតឡើង ខណ:ដែលមន្ត្រីនគរបាលដែលឈរជើងនៅតំបន់ព្រំដែន បានអនុវត្តនូវបទបញ្ជារបស់លោកអភិបាលខេត្តបានម៉ឺងម៉ាត់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram