ភ្លៀង លាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ស ម្លា ប់ យុវតីម្នាក់…

សៀមរាប÷ភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះកាលពីល្ងាចថ្ងៃទី១៩ ខែមេសាបណ្តាលឳ្យយុវតីម្នាក់ ស្លា ប់ នៅវាលស្រែ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
សមត្ថកិច្ចអាវុធហត្ថមូលដ្ឋាន បានឳ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ត មករា អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ មូលហេតុ ទៅដឹកគោពេលមេឃកំពុងភ្លៀង។


ប្រភពបន្តថា គ្រោះធម្មជាតិនេះ ក្រៅពីបានឆក់យកជីវិត្តមនុស្ស ក៍បានបំផ្លាញលំនៅឋានរបស់ពលរដ្ឋ ដោយប៉ើងដំបូល១ខ្នង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ និងរលំ១ខ្នងនៅភូមិភ្នំដី ឃុំត្រពាំងធំនែស្រុកប្រាសាទបាគង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram