អគ្គិភ័យបានឆាបឆេះចម្ការរបស់កសិករក្នុងស្រុកទឹកឈូ…
កំពត៖ មានករណីភ្លើងឆេះចម្ការស្វាយប្រជាពលរដ្ឋ នៅភូមិម៉ាក់ប្រាង ឃុំកំពង់គ្រែងអស់ចំនួន ១១.០០០ដើមកាលពីវេលាម៉ោង ២:៣០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។ ចម្ការស្វាយទាំងអស់មានទំហំ ៣៥ហិកតា ដែលជារបស់ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក ស៊ូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូបានបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនោះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ទើបបញ្ឈប់ការរាលដាលបន្តដល់ផ្ទះសម្បែងអ្នកភូមិ។

យោងតាមសម្តីម្ចាស់ចម្ការមួយចំនួនបានផ្តោតការសង្ស័យថាមហន្តរាយនេះ អាចកើតឡើងពីក្រុម ក្មេងៗដើរដុតឃ្មុំខ្វះការប្រុងប្រយ័ត្ន ដោយបន្សល់រងើកភ្លើងទើបបង្កការឆាបឆេះនេះ៕





