ផ្ទុះទូរស័ព្ទកំពុងសាកថ្ម បណ្តាលឱ្យក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ស្លា ប់ …

ផ្ទុះទូរស័ព្ទកំពុងសាកថ្ម បណ្តាលឱ្យក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ស្លា ប់
ក្រចេះ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បាន ស្លា ប់ បាត់បង់ជីវិតដោយសារផ្ទុះទូរស័ព្ទឆក់ ខណៈកំពុងដេកមើលទូរស័ព្ទពេលកំពុងបញ្ចូលថ្ម។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។


សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ ខេង កាណា អាយុ ១០ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។ ករណីនេះដោយសារតែក្មេងស្រីរូបនេះ ដេកមើលទូរស័ព្ទ ដោយដាក់លើដើមទ្រូងពេលកំពុងបញ្ចូលថ្មក៏ត្រូវផ្ទុះនិងឆក់ ស្លា ប់ តែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram