លោក Dean Smith ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី ក្លិបបាតតារាង Norwich City


(ឡុងដ៍)៖ ក្លិបបាល់ទាត់ Norwich City ដែលស្ថិតនៅបាតតារាងលីគ Premier League នៅថ្ងៃចន្ទនេះ បានតែងតាំងអតីតអ្នកចាត់ការក្លិប Aston Villa លោក Dean Smith ជាគ្រូបង្គោលថ្មីរបស់ពួកគេ, ជាតួនាទីដើម្បីសង្គ្រោះក្លិប ពីការទម្លាក់ចេញពីលីគ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
វ័យ៥០ឆ្នាំ លោក Smith, ដែលត្រូវបានបណ្តេញចេញពីតួនាទី ដោយក្លិប Villa កាលពីថ្ងៃទី៧ ខែវិច្ឆិកា ក្រោយក្លិបចាញ់៥ប្រកួតជាប់ៗគ្នានោះ, បានចុះកិច្ចសន្យាជាមួយក្លិប Norwich City រយៈពេល២ឆ្នាំកន្លះ, នេះបើតាមការបញ្ជាក់ពីក្លិប។
លោក Smith បានបន្តតំណែងពីលោក Daniel Farke, ដែលត្រូវបានក្លិបបណ្តេញចេញពីតំណែង កាលពីថ្ងៃទី៦ ខែវិច្ឆិកា បន្ទាប់ពីក្លិប Norwich បានធ្លាក់ទៅឈរនៅបាតតារាងលីគ Premier League។
ការប្រកួតក្នុងលីគ Premier League របស់ក្លិប Norwich នាពេលខាងមុខ គឺនឹងធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមភ្ញៀវ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram