តម្លៃជិះសាឡាងពីកោះពេជ្រទៅកោះនរា…

ភ្នំពេញ ៖ សាឡាងចម្លងយានយន្ត ពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រមកកោះនរា ដែលអាជ្ញាធររាជធានីភ្នំពេញ សម្រេច ដើម្បីរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ពិសេសពីច្បារអំពៅចូលមករាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩មេសានេះ ត្រូវបានកំណត់តម្លៃដោយក្នុងរថយន្តមួយគ្រឿង ៦០០០រៀល និងសម្រាប់ម៉ូតូ១០០០រៀល ។


មន្ត្រីរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះពិនិត្យមើលសកម្មភាពនៃការឆ្លងដរថ្មីនេះបានបញ្ជាក់យ៉ាងដូច្នេះថា សាឡាងនេះ ជារបស់ក្រុមហ៊ុនឯកជន ដូច្នេះត្រូវបង់ថ្លៃសេវាអោយក្រុមហ៊ុនហើយ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រាន់តែជាអ្នកអនុញ្ញាតិអោយដំណើរការ ក្នុងគោលបំណងរំដោះចរាចរណ៍ពីខណ្ឌច្បារអំពៅ ខណៈដែលក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួលជុល អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ ប៉ុណ្ណោះ ។
គួរបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី០៩ មេសានេះ ពោលគឺក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានី លោកសាំ ពិដិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី លោកថេង សុថុល អភិបាលខណ្ឌចំការមន និងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានចុះពិនិត្យនៅទីតាំងខាងលើ ដើម្បីសម្រួលការដឹកជញ្ជូនអោយបានប្រសើរឡើង ខណៈដែលស្ពានព្រះមុនីវង្សចាស់ ក្រុមការងារកំពុងឈូសឈូសឆាយកៅស៊ូចាស់ ដែលមិនអាចបើកឲ្យចរាចរណ៍ឆ្លងកាត់បាន បង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹមរហូតដល់យប់ ។ដោយមើលឃើញពីបញ្ហានេះ លោកឃួង ស្រេង អភិបាលរាជធានី ក៏សម្រេចអោយក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តនៅទីតាំងខាងលើតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram