សមត្ថកិច្ច ឆ្មក់​ចាប់បាន​ឆ្អឹងសត្វព្រៃ​ដ៏កម្រ​ច្រើនប្រភេទ នៅ​កណ្តាល​រាជធានីភ្នំពេញ…

ភ្នំពេញ៖ សមត្ថកិច្ចបានឆ្មក់ចូលដល់កន្លែងកែច្នៃឆ្អឹងសត្វព្រៃមួយកន្លែង និងបានរកឃើញឆ្អឹងសត្វព្រៃកដ៏ម្រច្រើនប្រភេទ ដែលកំពុងកែច្នៃនៅកណ្តាលរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ប្រតិបត្តិការឆ្មក់ចាប់ ដែលធ្វើឡើងកាលពីខែកន្លងទៅ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានបង្ហាញពីភាពខ្មៅងងឹតនៃការជួញដូរសត្វព្រៃខុសច្បាប់ក្នុងប្រទេសកម្ពុជា។

អង្គការនេះបន្តថា បន្ទាប់ពីទទួលបានសេចក្តីណែនាំពីគណៈកម្មការយុត្តិធម៌សត្វព្រៃ ក្រុម WRRT បានឆ្មក់ចូលរោងចម្លាក់មួយកន្លែងដែលបានសង្ស័យថា កំពុងកាន់កាប់ផលិតផលសត្វព្រៃខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផលបានរកឃើញភ្លុកដំរីទម្ងន់ចំនួន ៦,៥៨គីឡូក្រាម, ឆ្អឹងខ្លាទម្ងន់ ៥,៥គីឡូក្រាម, ធ្មេញខ្លាចំនួន ១គ្រាប់, ស្រកាសត្វពង្រូលទម្ងន់ ១,០៣គីឡូក្រាម និងសត្វសេះសមុទ្រស្លាប់ចំនួន ១០៣ក្បាល។

ក្នុងប្រតិបត្តិការនេះ ជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួន និងត្រូវបានឃុំខ្លួនបណ្តោះអាសន្នផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram