មនុស្ស២នាក់ត្រូវរន្ទះឆក់យក ជីវិតនៅស្រុកភ្នំព្រឹក…

បាត់ដំបងៈ នៅល្ងាចថ្ងៃទី៥ ខែមេសាឆ្នាំ២០២១នេះ យ៉ាងហោចណាស់មនុស្ស២ បាន ស្លា ប់ ដោយសាររន្ទះបាញ់ចំនួន២លើក នាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោកសុង សុភ័គ អភិបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា ករណីទី១ នៅរសៀលថ្ងៃទី៥ ខែមេសា នៅចំណុចក្រុមទី១០ ស្តិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រន្ទះបាញ់បណ្តាលឲ្យ ស្លា ប់ កុមារីម្នាក់ឈ្មោះ អៀង លីណា អាយុ១២ឆ្នាំ។ ចំណែកករណីទី២ នៅថ្ងៃដដែលនេះ វេលាម៉ោង៤រសៀល នៅចំណុចក្រុមទី៩ ស្ថិតក្នុងភូមិឃុំខាងលើនេះក៏មានភ្លៀងមួយមេលាយឡំនឹងរន្ទះបាញ់ ស្លា ប់ ស្ត្រីម្នាក់ឈ្មោះ ង៉ែត ហឿន អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ប្ដីឈ្មោះ ប៉ោក ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន៥នាក់។
ទន្ទឹមនឹងនេះ ភ្លៀងខ្យល់កន្ត្រាក់ខាងលើ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បណ្តាលអោយប៉ើងរបើកដំបូលផ្ទះចំនួន០២ខ្នងផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram