ពលរដ្ឋច្រើនគ្រួសារនៅខេត្តឧត្តរមានជ័យ ខកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុន សានហៀង…

ឧត្តរមានជ័យ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ៣២គ្រួសារ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុន សានហៀង ដែលបានកាយផ្លូវផ្តាច់ចោល ខណ:ដែលពួកគាត់កំពុងតែអាស្រ័យផលនៅទីនោះ ជាពិសេសពួកគាត់កំពុងតែប្រមូលផលដំណាំដំឡូងមីតែម្តង។ នៅពេលនេះពួកគាត់គ្មានផ្លូវដឹកកសិផលយកទៅលក់នៅលើទីផ្សារនោះទេ ដោយក្រុមហ៊ុនមួយនេះ បានយកអេស្កាវ៉ាទ័រ កាយកាត់ផ្ដាច់ផ្លូវរបស់គាត់ចោល ដោយមិនឱ្យធ្វើដំណើរឆ្លងកាត់។


ប្រជាពលរដ្ឋ ៣២គ្រួសារ ដែលរស់នៅក្នុងភូមិថ្នល់បត់ និងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានសំណូមពរដល់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឱ្យជួយរកដំណោះស្រាយឱ្យពួកគាត់ផង។ ដោយមិនត្រឹមតែកាត់ផ្តាចផ្លូវទេ ក្រុមហ៊ុននេះ ថែមទាំងបានយកគ្រឿងចក្រកាយក្រវ៉ាត់ហ៊ុព័ទ្ធយកដីពួកគាត់ធ្លាប់អាស្រ័យផលទៀតផង។ ជាក់ស្តែងដីរបស់ពួកគាត់នៅទីនោះគឺមានដំណាំដំឡូងមី ដើមឫស្សី និងដំណាំស្រូវដែលពួកគាត់បានអាស្រ័យផលជារៀងរាល់ឆ្នាំ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram