គ្រូបង្វឹកក្រុមស្រ្តីជប៉ុន Takakura លាលែងពីតំណែង ក្រោយលទ្ធផលខកចិត្តនៅព្រឹត្តិការណ៍អូឡាំពិក

(តូក្យូ)៖ លោកស្រី Asako Takakura បានលាលែងចេញពីតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ ផ្នែកនារីរបស់ជប៉ុនហើយ នាំឲ្យឈានដល់ការបញ្ចប់រយៈពេលជាង ៥ឆ្នាំនៃតួនាទីរបស់លោកស្រី ដែលលោកស្រីធ្លាប់ដឹកនាំក្រុមដណ្តើមបានពានរង្វាន់ជើងឯក Women’s Asian Cup ក្នុងឆ្នាំ២០១៨។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។
ស្ត្រីវ័យ ៥៣ឆ្នាំរូបនេះបានចាកចេញពីតួនាទី បន្ទាប់ពីក្រុមរបស់លោកស្រីបានធ្លាក់ចេញលឿនជាងការរំពឹងទុកនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក (Olympic Games) នៅទីក្រុងតូក្យូក្នុងឆ្នាំនេះ ខណៈក្រុមជប៉ុនត្រូវបានទម្លាក់ចេញក្នុងវគ្គ ៨ក្រុមចុងក្រោយដោយក្រុមស្រ្តីស៊ុយអែត។


Takakura ជាម្ចាស់ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ផ្នែកនារីនៅអាស៊ីចំនួន ៦លើកនោះ បានក្លាយគ្រូបង្វឹកស្ត្រីដំបូងគេ ដែលបានដឹកនាំក្រុមលំដាប់កំពូលរបស់ជប៉ុន នៅពេលដែលលោកស្រីត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ បន្ទាប់ពីធ្លាប់ដឹកនាំក្រុមជប៉ុន ឲ្យឈ្នះពានរង្វាន់បាល់ទាត់ Women’s World Cup អាយុក្រោម ១៧ឆ្នាំក្នុងឆ្នាំ២០១៤៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram