ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងកំពង់ជួសជុល…

ភ្នំពេញ:មានអគ្គីភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់កម្មករនិងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ នៅផ្លូវ លេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។


កម្មករដែលស្នាក់នៅទីនោះ បានឲ្យដឹងថា ទីតាំងខាងលើគឺជាឃ្លាំងកំពង់ជួសជុលសម្រាប់ទុកដាក់អីវ៉ាន់គ្រឿងសំណង់ និងកម្មករស្នាក់នៅ។ នៅមុនពេលកើតហេតុ ខណ: កម្មករ កំពុងសម្រាកខាងក្រោម ស្រាប់តែធុំក្លិនផ្សែង ចេញមកពីជាន់ខាងលើទើបនាំគ្នាឡើងទៅមើលឃើញមានអណ្តាត ភ្លើងឆេះ សម្ភារ:ដែលទុកចោល ទើបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យពលរដ្ឋជួយ និងរាយការណ៍ ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។


សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាង លើនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៨គ្រឿង និងប្រើប្រាស់អស់ចំនួន៤ គ្រឿង អអគ្គិភ័យក៏រលត់ទៅ វិញទាំងស្រុងនៅវេលាម៉ោង១០ និង ១០នាទីយប់នៅថ្ងៃដដែល ។


ក្នុងហេតុខាងលើនេះមិនមានមនុស្សរងរបួសនោះទេ ខូចខាត តែ សម្ភារ:មួយចំនួនដែលទុកចោលតែប៉ុណ្ណោះ។ ដោយឡែក មូលហេតុនៃការឆាបឆេះឃ្លាំងខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram