១១ថ្ងៃស្តារសំរាមនិងភក់នៅប្រឡាយបឹងត្របែកដឹកសំរាមចេញបាន៣៨០ឡាន…
ភ្នំពេញ:ក្រុមការងាររបស់រាជធានីភ្នំពេញ បានស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍កាលពីថ្ងៃទី១០មិនា ២០២១ និងបញ្ចប់ថ្ងៃទី៣១មីនា ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹងកាលពីល្ងាចថ្ងៃទី៣១មីនាថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើសកម្មភាព
ស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តការងារកាលពីថ្ងៃទី១០មីនា និងបញ្ចប់ថ្ងៃទី៣១ មីនាដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ ។

លោកបញ្ជាក់ថា ជាលទ្ធផលយើងដឹកសំរាមចេញបានចំនួន៣៨០ឡានស្មើនិង១៩០០ម៉ែត្រគូប ដែលប្រហាក់ប្រហែល១៥០០តោន លើប្រវែងប្រឡាយបឹងត្របែក៩០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។

លោកដួង ចាន់សារ៉ាត់ បានសូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំបោះសំរាមចូលក្នុងប្រឡាយ ។ សូមបងប្អូនចូររួមគ្នាថែរក្សារបរិស្ថានទីក្រុង យើងទាំងអស់គ្នា ៕



