ឈ្លោះជាមួយប្តីស្ត្រីម្នាក់លោតពីលើស្ពានស្ទឹងមានជ័យរងរបួសធ្ងន់…

ភ្នំពេញ:ស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីលោតពីលើស្ពានអាកាសស្ទឹងមានជ័យ កាលវេលា ម៉ោង៩និង៣០នាទី យប់ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ចំណុច លើស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ជនរងគ្រោះឈ្មោះ លីន ដា ភេទស្រី អាយុ២០ឆ្នាំជាង មុខរបរធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិសាស្ត្រខសងលើ។
តាមប្រភពពីបុរសម្នាក់ដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹង ថា ស្ត្រីខាងលើ ដើរយំតាមបណ្តោយផ្លូវ ២១៧ ពីលិចទៅកើត ខណ: មកដល់ចំណុចលើស្ពានស្រាប់តែឡើងបង្កាន់ដៃស្ពាន ឃើញ ដូចច្នោះគាត់ ក៏រត់ទៅចាប់ដៃបានម្ខាងតែមិនជាប់បណ្ដាលឲ្យគាត់លោតទំលាក់ខ្លួនមកខាងក្រោមតែម្តង សំណាងល្អមិន ស្លា ប់ គឺរបួសធ្ងន់។ ភ្លាមៗត្រូវសមត្ថកិច្ចទាក់ទងហៅរថយន្ត សាមុយ ដឹកយកទៅសង្គ្រោះជីវិត។


បើតាមសម្តីបុរសម្នាក់បានអះអាងថាខ្លួនត្រូវជាប្តីនារីរងគ្រោះមុនកើតហេតុរូបគាត់ជាប្តីបានឈ្លោះប្រកែកគ្នា តែមិននឹកស្មានគាត់ (នារីរងគ្រោះ) គិតខ្លីបែបនេះសោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram