អាជ្ញាធរខេត្តរតនគិរី ឲ្យអ្នកដែលទៅសែនឆេងម៉េង ត្រូវធ្វើចត្តាឡីស័ក…

ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរីបានប្រកាសថា ក្នុងករណីប្រជាពលរដ្ឋជាពិសេសខ្មែរកាត់ខ្សែរស្រឡាយចិនដែលត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើតឆ្លងខេត្ត ដើម្បីចូលរួមពីធិសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង)ក្រោយត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃដោយមានការតាមដាននិងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញ ស្របតាមវិធានការរបស់សុខាភិបាល។


សេចក្តីណែនាំរបស់រដ្ឋខេត្តនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ក៏បានឲ្យអ្នកចូលរួមសែន ឆេងម៉េងត្រូវចូលរួមសហការជាមួយ សមត្ថកិច្ចនិងផ្តល់ព័ត៌មានលំអិតអំពី គោលដៅដែលខ្លួនបានទៅចូលរួម ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram