រថយន្តហាយឡែនឌ័របើកទៅបុករះម៉ូតូ២គ្រឿង…

ភ្នំពេញ÷បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករះម៉ូតូ២គ្រឿងអូសទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបុរស២នាក់ .ស្លា. ប់. និងម្នាក់ទៀតរងរបួសធ្ងន់។ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថ កិច្ចឃាត់បាន។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃអាទិត្យទី២៨ ខែមិនាឆ្នាំ២០២១ ចំណុចជាប់នឹងការ៉ាស់សាំងតេលា ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។


សពជនរងគ្រោះទី១ មានឈ្មោះ សុីម វ៉ុល ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មករសំណង់មានស្រុកកំណើតនៅភូមិ តាមុំ ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គខេត្តកំពង់ធំ (ស្លា .ប់ )។
សពជនរងគ្រោះទី២ មានឈ្មោះ យ៉ន ខី ភេទប្រុសអាយុ២០ ឆ្នាំជាងមុខរបរធ្វើសំណង់ រស់នៅភូមិឃុំដូចគ្នា( ស្លា .ប់. បញ្ជាក់ជនរងគ្រោះ. ស្លា .ប់ .២នាក់ជិះម៉ូតូម៉ាក AIR BLADE ឌុបគ្នា)។
ចំណែកបុរសទី៣ ជិះម៉ូតូម៉ាកទ្រីមសង់ ជាអ្នករងរបួសធ្ងន់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ(នៅរស់)៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram