ផ្ទុះ អាវុធ១ គ្រាប់នៅក្នុងទីក្រុងកោះពេជ្រ…
ភ្នំពេញ ÷ករណីផ្ទុះអាវុធចំនួន១គ្រាប់ជិតផ្សាររាត្រីនៅក្នុងទីក្រុងកោះពេជ្រ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនិងសមត្ថ កិច្ចបានចុះមកជួយអន្តរាគមន៍ភ្លាមៗ និងឃាត់បានរថយន្តមួយគ្រឿងនិងជនសង្ស័យជាបុរសជនជាតិចិនបាន២នាក់ផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើល នេះដែរបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃអាទិត្យទី២៨ ខែមីនា ឆ្នាំ ២០២១ ចំណុចនៅក្នុងកោះពេជ្រ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សន្តិសុខយាមនៅក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ បានប្រាប់ឲ្យដឹងថា ដំបូងមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិន២នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2-AN-1333 មកឈប់នៅក្បែរផ្សាររាត្រី ក្នុងស្ថានភាពស្រវឹងស្រាបន្ទាប់មកក៏ឮស្នូផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ជិតខាង និងសន្តិសុខរួចក៏បានសន្តិសុខរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ ភ្លាមៗ បន្ទាប់មកជនជាតិចិនបានបន្តបើករថយន្តបម្រុងនិងរត់គេចខ្លួននៅក្នុងបរិវេនកោះពេជ្រហើយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វើឲ្យសន្តិសុខ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់បានតែម្តងទៅរួចធ្វើរការនាំខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ។

នៅក្នុងករណីផ្ទុះអាវុធខាងលើនេះដែរមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនិងនាក់ស្លាប់នោះទេ ដោយពុំទាន់ដឹងពីមូលហេតុអ្វីឲ្យពិតប្រាកដបានជាជនបង្កផ្ទុះអាវុធនោះទេ៕




