សណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តក្រុង៧នេះ បន្តទទួលការលើកលែងបង់ពន្ធប្រចាំខែរយៈពេល៣ខែ…

ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរយៈពេល៣ខែ គិតពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។


យ៉ាងណាមិញ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រង់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។
សូមជម្រាបថា ការលើកលែងនេះ ត្រូវបានប្រកាសនៅក្នុងវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងនិងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram