ឃាត់ជនសង្ស័យម្នាក់ និងដកហូតមេតំហ្វេតាមីន ៤០៥គ្រាប់ នៅស្ទឹងត្រែង (ថ្ងៃទី 27 October 2020 ម៉ោង 7:54 pm)…
(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន០២កញ្ចប់ ស្មើនឹង៤០៥គ្រាប់ ទម្ងន់សរុប ៤០.៧៣ក្រាម ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ដឹកនាំបង្ក្រាបដោយលោក ចែម ផានិត ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៅចំណុចលើផ្លូវចំការម៉ៃសាក់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ជនសង្ស័យឈ្មោះ អែង គង្គារ ហៅ គា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចលើផ្លូវចំការម៉ៃសាក់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដោយឡែកជនសង្ស័យឈ្មោះ ម៉ាប់ ទូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នភូមិជាធំ ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជិះម៉ូតូរត់គេចខ្លួនបាត់។

ជនសង្ស័យនេះ មន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួនរៀបចំសំណុំឯកសារបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត និង ស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី៕



