ក្រសួង ប្រកាសឱ្យអ្នកធ្លាប់បានទៅផ្សារទំនើប ជីប ម៉ុងណូរ៉ូម៉ល បើមានអាការៈមិនស្រួល សូមទៅធ្វើតេស្ត…
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ស្ថិតតាមមហាវិធីព្រះនរោត្តម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ។

សម្រាប់ទីតាំងធ្វើតេស្ត រួមមាន វិទ្យាល័យបាក់ទូក , វិទ្យាល័យបឹងត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរពេទ្យខ្មែរ-សូវៀត និង មន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្ត នានា ៕
