ខេត្តក្រុង ៥ តម្រូវឲ្យពលរដ្ឋពាក់ម៉ាស នេះតម្លៃផាកពិន័យអ្នកល្មើស…
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដើម្បីកំណត់ភូមិសាស្រ្តខេត្តក្រុងចំនួន ០៥ ដែលជាប់កាតព្វកិច្ចតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថភាព។
ខេត្តក្រុងទាំង ៥ ស្ថិតក្នុងសេចក្តីណែនាំឲ្យពាក់ម៉ាសមាន៖ ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស នឹងទទួលរងការពិន័យដូចខាងក្រោម៖
សម្រាប់បុគ្គល
-ការបំពានលើកទីមួយ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្រ្តីសុខាភិបាល ឫអាជ្ញាធរមានសមត្ថកិច្ច
-ការបំពានលើកទីពីរ ត្រូវផ្តន្ទាទោសពិន័យអន្តរការពី ២ សែនរៀល ទៅ ១ លានរៀល។
សម្រាប់សហគ្រាស ឫគ្រឹះស្ថានឯកជនឫម្ចាស់អាជីវកម្ម
-ការបំពានលើកទីមួយ ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្រ្តីសុខាភិបាល ឫអាជ្ញាធរមានសមត្ថកិច្ច
-ការបំពានលើកទីពីរ ត្រូវផ្តន្ទាទោសពិន័យអន្តរការពី ២ លានរៀល ទៅ ១០ លានរៀល៕

