ភ្នំពេញ តែមួយថ្ងៃ ផ្ទុះអ្នកឆ្លងកូវីដ ៥០ នាក់…

ក្រសួងសុខាភិបាលរាយការគិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃ ២៥ នេះ មានអ្នកវិជ្ជមានកូវីដ ៥៥ នាក់ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្នុងនោះភ្នំពេញ មាន ៥០ ករណី ត្បូងឃ្មុំ ០១ ករណី ខេត្តព្រះសីហនុ ០១ ករណី និងកំពង់ធំ ០១ ករណី។


ភ្នំពេញជាតំបន់ផ្ទុះដ៏ធ្ងន់ធ្ងរក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ រដ្ឋាភិបាលបានដាក់ភូមិសាស្រ្តទីក្រុងមួយនេះ ត្រូវជាប់កាតព្វកិច្ចតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថភាព។ ការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព អាចនឹងទទួលរងការពិន័យយ៉ាងធ្ងន់ធ្ងរ។


ក្រៅពីទីក្រុងភ្នំពេញ ខេត្ត ៤ ទៀត ស្ថិតក្នុងបញ្ជីប្រកាសឲ្យអនុវត្តិការពាក់ម៉ាសនិងរក្សាគម្លាតជាចាំបាច់រួមមានខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram