ពលរដ្ឋ០៩នាក់ ពាក់ព័ន្ធនឹងគ្លីនិក៧៧៧ នៅក្រុងសៀមរាប បានទៅដល់ក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ៖ អាជ្ញាធរចម្រុះ បានចុះយកសំណាកទីតាំងមុខសញ្ញាចំនួន ២ទីតាំងស្ថិតនៅរភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅថ្ងៃអាទិត្យ ទី ២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១០:៣០ព្រឹក ។


ពលរដ្ឋចំនួន ០៩ នាក់ ត្រូវបានយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩ នៅទីទាំងតាំងពីរ ដែលពាក់ព័ន្ធករណីផ្ទុះជំងឺកូវីដ១៩ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅគ្លីនិក ៧៧៧ ក្រុង/ខេត្តសៀមរាប។


ក្រុមគ្រួសារនោះបានទៅពិនិត្យជំងឺ និងបើកថ្នាំនៅមន្ទីរពេទ្យ៧៧៧ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ទើបនឹងវិលមកផ្ទះនៅក្រុងប៉ោយប៉ែតវិញ។ ក្រុមការងារ និងលោកគ្រូពេទ្យបានណែនាំឱ្យពូកគាត់ធ្វើចត្តាឡីស័កនៅផ្ទះ ឱ្យបានត្រឹមត្រូវ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram