សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំ អនុញ្ញាតឱ្យឈប់សម្រាក៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ…
ភ្នំពេញ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរណែនាំ និងសម្រេចអនុញ្ញាតឱ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕




