UPDATE: សមាជិកសភានូវែលសេឡង់ ទទួលស្គាល់លោក Chris Hipkins ជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោកស្រី Jacinda Ardern…

(វែលីងតោន)៖ គណបក្សពលករ (Labour Party) នៅក្នុងប្រទេសនូវែលសេឡង់ នៅថ្ងៃអាទិត្យនេះ បានបោះឆ្នោតជ្រើសរើស លោក គ្រីស ហ៉ីបគីន (Chris Hipkins) ឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រី ជំនួសលោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) ដែលបានប្រកាសលាលែងចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣។
លោក ហ៉ីបគីន មានអាយុ ៤៤ឆ្នាំ និងជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងជានាយករដ្ឋមន្ត្រី និងប្រធានបក្សពលករ ទទួលបានការគាំទ្រពីសមាជិកសភាទាំង៦៤រូប របស់គណបក្សពលករ (Labour) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅនូវែលសេឡង់។ ការតែងតាំងលោក គ្រីស ហ៉ីបគីន ជានាយករដ្ឋមន្ត្រីថ្មីរបស់នូវែលសេឡង់ កើតមានឡើង បន្ទាប់ពីលោកស្រី ចាស៉ីនដា អាដឺន បានប្រកាសលាលែងចេញពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ក្នុងសេចក្តីប្រកាសរបស់ខ្លួន លោកស្រី អាដឺន បាននិយាយថា លោកស្រីហាក់លែងមានថាមពល ទៀតហើយ ក្នុងការដឹកនាំប្រទេសនូវែលសេឡង់ ហេតុដូច្នេះលោកស្រីនឹងចុះចេញពីតំណែង។
គួរបញ្ជាក់ថា លោក ហ៉ីបគីន នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់ នៅថ្ងៃពុធសប្ដាហ៍ក្រោយ ហើយលោកនឹងកាន់តំណែងនាយករដ្ឋមន្រ្តី រហូតដល់ចប់អាណត្តិ គ្រប់គ្រងរបស់បក្ស ខណៈការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៤
