លោក ម៉ិច សុខន ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃពិធីចម្រើនជន្មាយុ…

(ភ្នំពេញ)៖ លោក ម៉ិច សុខន ជានាយក និងម្ចាស់ក្រុមហ៊ុន សុខកាណ្ឌីកា ហ្គ្រីន ខូ អឹលធីឌី និងជាអ្នកបង្កើតពហុបច្ចេកវិទ្យា វិទ្យាសាស្រ្ត ត្រល់ខេម ប្រើបញ្ជូនសំណាក ក្នុងមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ និងមន្ទីរពេទ្យនានា សូមសម្ដែងនូវអំណរសាទរ និងគោរពជូនពរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន សែន និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១កើត ខែមេឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណចំពោះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងការរួមដឹងនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន សែន និងសមាគមកាយឫទ្ធិនារីកម្ពុជា ឱ្យទទួលភាពជ័យសម្រាប់ជាតិ ជាពិសេសនាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។
ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿង និងទទួលបាននូវសុខសន្តិភាព៕
