ថ្ងៃទី១៤ មេសា សម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី ៣៦ ស្តីពីជំងឺកូវីដ-១៩ នៅវិមានសន្តិភាពតាមរយៈការភ្ជាប់វីដេអូខលផ្ទាល់ (Video Conference)ពីប្រទេសសមាជិកអាស៊ានទាំង១០ ។
ថ្ងៃទី១៤ មេសា នេះខ្ញុំត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសលើកទី ៣៦ ស្តីពីជំងឺកូវីដ-១៩ នៅវិមានសន្តិភាពតាមរយៈការភ្ជាប់វីដេអូខលផ្ទាល់ (Video Conference)ពីប្រទេសសមាជិកអាស៊ានទាំង១០ ។
ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលពេលនេះកំពុងគម្រាមកំហែងពិភពលោក គឺមេដឹកនាំប្រទេសអាស៊ានទាំងអស់ និងគណៈប្រតិភូមិនអាចធ្វើដំណើរចេញក្រៅប្រទេសបានឡើយ។ តាមការគ្រោងទុកសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នេះ គឺត្រូវធ្វើនៅប្រទេសវៀតណាម។
ដូច្នេះ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការនីបានយល់កាន់តែច្បាស់អំពីការព្រួយបារម្ភរបស់ពិភពលោក ក៏ដូចជាការព្រួយបារម្ភរបស់ប្រទេសយើង
ដែលបានលើកថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំទៅពេលក្រោយ ហើយនឹងការដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនៃបុណ្យចូលឆ្នាំនេះ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបប្រទះតែសេចក្តី និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕









