នារីម្នាក់បើករថយន្ត BMW លឿនពេកបុកបង្គោលភ្លើង…

ភ្នំពេញ÷នារីម្នាក់បានបើករថយន្ត BMW ស៊េរីទំនើបមួយគ្រឿងបើកលឿនពេកមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹងបណ្តាលឲ្យបាក់ ចំណែកឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០០និង ៣០ នាទីយប់ឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត BMW ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-BG 1123 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦១៤ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង បណ្តាលឲ្យបាក់ និងរងការខូចខាតរថយន្តផ្នែកខាងមុខទាំងស្រុង។ ចំណែកឯតៃកុងរថយន្តបានបើកទ្វារចុះ រត់គេចខ្លួនចូលផ្ទះបាត់ស្រមោល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ពិនិត្យជុំវិញកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅស្នងការក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram