ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងព្រូម្នាក់ទៀតបានបើករថយន្តកុងតឺន័រក្នុង…

ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត MAZDA ពេញទំហឹងបណ្ដាលឲ្យប៉ើងទៅចិញ្ចើមផ្លូវរងការខូចខាតផ្នែកពីក្រោយរថយន្ត MAZDA ស្ទើរទាំងស្រុង ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរកើតឡើងនៅវេលាម៉ោង៨ និង ១៥ នាទីយប់ថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមីនា ឆ្នាំ ២០២១

 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចមុខផ្សារជម្ពូវន្តក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

 បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់និងរួមដំណើរជាមួយនិង ស្ត្រី២នាក់ទៀតបានបើករថយន្តMAZDA មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2-AN 0439 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតក្បាល ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3-C 2451 បើកបដោយបុរសម្នាក់និងរួមដំណើរជាមួយព្រូម្នាក់ទៀតធ្វើដំណើរពីក្រោយស្របគ្នាក្នុងទិសដៅ ពីជើងមកត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នមកបុកពីក្រោយរថយន្ត MAZDA ពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវរបណ្តាលឲ្យរថយន្តខ្ទេចផ្នែក ខាងក្រោយទាំងស្រុង ។

 ចំណែករថយន្តបង្កបន្តបើករត់គេចដល់ផ្លូវជាតិលេខ៣ចំណុចជិតបន្ទាយង៧០, ត្រូវសមត្ថកិច្ចឃាត់បានតែរថយន្តរីឯនាក់បង្ករត់គេចខ្លួន បាត់ស្រមោលបន្សល់ទុករថន្តនៅកន្លែងកើតហេតុ ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តស្ទូចមកស្ទួចយករថយន្តទាំងពីរទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញរង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram