បើកបរ រេចង្កូតចូលមកបុករថយន្តដឹកសំណាញ់ដែក…

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសស្រាល ខណៈដែលស្រវឹងស្រាឡើងជោកជាំហើយបានបើករថយន្តខ្លួនឯងរេចង្កូតទៅបុករថយន្តhiyandaiដឹកសំណាញ់ដែកបណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី១៨ខែមីនា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ៣១៧ស្ថិតក្នុងភូមិអង្គ្រង ឃុំស្វាយរំពារស្រុក ស្វាយទាបខេត្តស្វាយរៀង ។


សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ ទឹកប្រាក់ពាក់ ផ្លាកលេខ ភ្នំពេញ 2Q.3427 បើកបរដោយបុរសម្នាក់ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ ចំបក់កោង ឃុំ ចក ស្រុក រំដួលខេត្តស្វាយរៀងធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតរថយន្តទៅបុកចំពីចំហៀងរថយន្តម៉ាកHIYANDAI ពណ៌ សពាក់ផ្លាកលេខ ស្វាយរៀង3D.2365 ដឹកសំណាញ់ដែកដែលធ្វើដំណើរពីត្បូងទៅខាងជើងបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តCAMRYឆ្លាមខូចខាតធ្ងន់ធ្ងរដោយម្ចាស់គ្រាន់តែរងរបួសស្រាលចំណែក រថយន្តដឹកទំនិញHIYANDAI ខូចខាតស្រាល។


បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។
មូលហេតុគឺ អ្នកបើកបររថយន្តCAMRYឆ្លាមរេចង្កូតចូលមកបុករថយន្តដឹកទំនិញក្នុងស្ថានភាពស្រវឹង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram