ក្រសួងប្រាប់ឲ្យអ្នកធ្លាប់ចូលក្លឹបហាត់ប្រាណហ្វ៊ីតហ្សូនម្ដុំបឹងត្របែងថ្មីៗនេះ សូមទៅធ្វើតេស្តជាបន្ទាន់…

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ អំពីករណីអ្នកវិជ្ជមាន កូវីដ-១៩ បានចូលក្នុងក្លឹបហាត់ប្រាណហ្វ៊ីតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១។


ក្រសួងសូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅ ក្នុងខ្លឹបហាត់ប្រាណហ្វឹតហ្សេន (Et-Zone) ពីថ្ងៃទី ១ ដល់ទី១២ ខែមីនា ឆ្នាំ ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យដែល 9 បានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញឬខេត្តរបស់អ្នក និង ពាក់ម៉ាស់ជាប្រចាំ។


ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ ថ្ងៃរាប់ពី ថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទង១១៥៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram