អាជ្ញាធរស្រុកកោះធំ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទ ក្នុងតំបន់ជ្រៃធំ…

ខេត្តកណ្ដាល ៖ រដ្ឋបាលស្រុកកោះធំ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករ ក្នុងតំបន់ទីប្រជុំជនជ្រៃធំ ផ្អាកការធ្វើអាជីវកម្មគ្រប់ប្រភេទ ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។


ទីប្រជុំជនជ្រៃធំ រួមមាន ភូមិ ជ្រៃធំ ភូមិព្រែកស្បូវ និងភូមិព្រែកស៊ីង នឹងត្រូវផ្អាកដំណើរការអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរខេត្តកណ្ដាល។


ការផ្អាកអាជីវកម្មទាំងអស់នៅតំបន់ទីប្រជុំជនជ្រៃធំនេះ ធ្វើឡើងដើម្បីការពារការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមិនទាន់ធូរស្រាល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram