ក្រសួងប្រកាសរកអ្នកធ្លាប់ចូលក្នុង Modestore សូមទៅធ្វើតេស្តជាបន្ទាន់!…
ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល នៅថ្ងៃនេះបានប្រកាសរកអ្នកពាក់ព័ន្ធជាមួយករណីវិជ្ជមានកូវីដ១៩ ដែលបានចូលទៅក្នុង Modestore ផ្ទះលេខ ១៤BC ផ្លូវ ៣៧០ ភ្នំពេញ នៅថ្ងៃទី ១០ និងថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២១ សូមទៅធ្វើតេស្តនៅ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

បងប្អូនដែលមានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅ ចូលទៅក្នុង Modestore សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញឬខេត្តរបស់អ្នក និង ពាក់ម៉ាស់ជាប្រចាំ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល ១៤ ថ្ងៃរាប់ពី ថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។ ព័ត៌មានបន្ថែមសូមទាក់ទង ១១៥ ៕

